សព្វថ្ងៃនៅក្នុងប្រទេសកម្ពុជាយើង ជម្ងឺរលាកតម្រងនោមត្រូវបានកើតឡើងចំពោះមនុស្សជាច្រើននាក់ សារតែពួកគេមួយចំនួនធំមិនបានចាប់អារម្មណ៍ នូវកត្តាមួយចំនួនដែលបង្ករឲ្យមានជម្ងឺមួយនេះកើតឡើង។ ទម្លាប់អាក្រក់មួយដែលលពួកគេជាទូទៅតែងតែធ្វើ ដោយមិននឹកស្មានថាវាអាចនឹងបង្ករឲ្យកើតជម្ងឺរលាកតម្រងនោមនោះ មានដូចជា៖
- ការទទួលទានទឹកមិនគ្រប់គ្រាន់ (២លីតក្នុងមួយថ្ងៃ)
- ការជក់បារី
- ញាុំគ្រឿងស្រវឹងច្រើន
- ប្រើប្រាស់ថ្នាំច្រើនៗពេក
- ការប្រឹងទប់នោមយូរៗពេក
- ចូលចិត្តញាុំរបស់ផ្អែមពេក
- ចូលចិត្តទទួលទានអាហារដែលមានរស់ជាតិប្រៃពេក
- មិនចូលចិត្តហាត់ប្រាណ
- មិនបានតាមដានសម្ពាធឈាមជាមួយគ្រូពេទ្យជាប្រចាំ
រោគសញ្ញាខាងក្រោមនេះអាចបញ្ជាក់ថាតម្រងនោមរបស់អ្នកត្រូវបានរលាកហើយ៖
- ក្រហាយនៅពេលបត់ជើង
- មានចេញជាទឹកខ្ទុះមកតាមទឹកនោម ឬ ចេញមកជាឈាម
- នោមចេញតិចៗ
- ពេលខ្លះអាចមាន ក្តៅខ្លួន ញាក់ ឬ អាចមានការឈឺចាប់នៅម្តុំថ្ងាសពោះ
- ដូចច្នេះប្រសិនបើបងប្អូនកំពុងតែមានទម្លាប់អាក្រក់ដូចដែលបានរៀបរាប់ សូមប្រញ៉ាប់ធ្វើការកែរប្រែ មុនពេលតម្រងនោមរបស់អ្នក ត្រូវបានរលាក។ ហើយប្រសិនបើអ្នកកំពុងតែមានអាការៈដូចនឹងចំនុចខាងលើ សូមទៅជួបជាមួយនឹងគ្រូពេទ្យធ្វើពិនិត្យ ឬ ព្យាបាល។
No comments:
Post a Comment