• Breaking News

    Monday, August 28, 2017

    កំពូលអាហារអាហារ៤ប្រភេទ អាចកម្ចាត់ជាតិពុលក្នុងឈាមពូកែហួសថ្លែង

    ឈាម គឺជាសារធាតុរាវដ៏មានសារ:សំខាន់ខ្លាំងបំផុតសម្រាប់រាងកាយ ហើយគ្មានអ្វីអាចជំនួសបានឡើយ។ ប៉ុន្តែសារធាតុរាវមួយប្រភេទនេះ ក៏ងាយនឹងទទួលរងនូវផលប៉ះពាល់ផងដែរ តាមរយ:ការបរិភោគអាហារប្រចាំថ្ងៃ ជាពិសេស កូឡេស្តេរ៉ុល ជាតិស្ករ និងជាតិពុលតែម្តង។ ប្រសិនបើឈាម មានផ្ទុកជាតិពុលកាន់តែច្រើន រាងកាយទាំងមូលត្រូវប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំងឡើង អាស្រ័យហេតុនេះអ្នកត្រូវតែសម្អាតឈាម ឲ្យបានទៀងទាត់។
    បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ជាតិពុលក្នុងឈាមអាចសម្អាតបាន ដោយមិនចាំបាច់ប្រើថ្នាំឡើយ ប៉ុន្តែអ្នកត្រូវឧស្សាហ៍ទទួលទានអាហារ ៤ប្រភេទឲ្យបានញឹកញាប់បំផុត។
    ជីវ៉ាន់ស៊ុយ
    ជីមួយប្រភេទនេះ ភាគច្រើនគេនិយមប្រើសម្រាប់បន្ថែមទៅលើមុខម្ហូបផ្សេងៗ ដើម្បីឲ្យមានក្លិនឈ្ងុយ និងបង្កើនរសជាតិអាហារ។ ប៉ុន្តែរឿងមួយដែលមនុស្សស្ទើរគ្រប់រូបមិនធ្លាប់ដឹង គឺជីវ៉ាន់ស៊ុយ សម្បូរទៅដោយវីតាមីន A, C, K និងហ្វូលិក ដែលមានសមត្ថភាពបន្សុទ្ធជាតិពុល និងកាត់បន្ថយកូឡេស្តេរ៉ុលពីក្នុងឈាម ផងដែរ។
    ម្ទេស

    ម្ទេសត្រូវបានគេរកឃើញា មានផ្ទុកសារធាតុសំខាន់ៗដូចជា វីតាមី A, B, C, E, K ក៏ដូចជាប៉ូតាស្យូម និងម៉ាញ៉េស្យូម។ សារធាតុទាំងអស់នេះហើយ ជាថ្នាំដ៏មានប្រសិទ្ធភាពក្នុងការបន្សុទ្ធឈាម ដែលអ្នកជំនាញណែនាំឲ្យគ្រប់គ្នាបន្ថែមវាទៅក្នុងរបបអាហារជាប្រចាំ។
    ការ៉ុត
    ការ៉ុត ជាអាហារពណ៌លឿងមួយប្រភេទ ដែលគេទទួលស្គាល់ថា មានអត្ថប្រយោជន៍ខ្លាំងបំផុត សម្រាប់សុខភាព សក់ ស្បែក ភ្នែក និងសម្អាតជាតិពុលក្នុងឈាម។ ហេតុនេះ ដើម្បីទទួលបានខុសភាពល្អ អ្នកគួរតែបន្ថែមការ៉ុត ទៅក្នុងរបបអាហារឲ្យបានញឹកញាប់។

    ម្រេះ
    ត្បិតតែម្រេះ មានរសជាតិល្វីងក៏ពិតមែន ប៉ុន្តែសារធាតុសំខាន់ៗរបស់វា មានឥទ្ធិពលអាចជួយ រក្សាកម្រិតជាតិស្ករក្នុងឈាម កាត់បន្ថយកូឡេស្តេរ៉ុល និងលាងសម្អាតជាតិពុលក្នុងឈាម ពូកែហួសពីការស្មាន។ បើទោះបីជាអ្នកមិនសូវចូលចិត្តម្រេះក៏ដោយ អ្នកគួរតែព្យាយាមទទួលទានម្រះឲ្យបានច្រើនទៅតាមអ្វីដែលអាចធ្វើទៅបាន៕

    No comments:

    Post a Comment

    Healthy Tip

    Beauty

    Exercise Tips