• Breaking News

    Monday, August 28, 2017

    របៀបប្រើក្រូចឆ្មារ ដើម្បីលាងសម្អាតតម្រងនោម និងបន្សុទ្ធឈាម

    តម្រងនោម មានតួនាទីក្នុងការលាងសម្អាតជាតិពុល និងកាកសំណល់ចេញពីឈាម ព្រមទាំងទឹកនោមផងដែរ។ ជាតិពុលទាំងនេះ អាចប៉ះពាល់ដល់មុខងារនៃថ្លើម និងតម្រងនោមយ៉ាងខ្លាំង ប្រសិនបើវានៅកកុញក្នុងរាងកាយច្រើនពេក។
    ហេតុនេះ ដើម្បីការពារតម្រងនោមឲ្យមានសុខភាពល្អ អ្នកត្រូវលាងសម្អាតជាប្រចាំ តាមរយ:ការប្រើប្រាស់ក្រូចឆ្មារ។ ទឹកក្រូចឆ្មារ សម្បូរទៅដោយសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងការកម្ចាត់ជាតិពុល។
    របៀបអនុវត្ត៖
    ១.ពុះក្រូចឆ្មារ ៤ទៅ៥ផ្លែ ច្របាច់លាយជាមួយនឹងទឹកស្អាត១លីត្រ។ បន្ទាប់មកទទួលទាន១កែវមុនពេលញ៉ាំអាហាររាល់ព្រឹក ហើយល្បាយដែលនៅសល់ត្រូវរក្សាទុកក្នុងទូរទឹកកក។
    ២.វិធីម្យ៉ាងទៀត អ្នកអាចច្របាច់ក្រូចឆ្មារមួយចំណិត ចូលទៅក្នុងទឹកក្តៅឧណ្ឌៗ១កែវ រួចទទួលទានមុនពេលញ៉ាំអាហារពេលព្រឹកជាប្រចាំ។


    ចំណាំ: ថ្វីបើការទទួលទានភេសជ្ជ:នេះជាប្រចាំ អាចជួយការពារមិនឲ្យកកើតដុំគ្រួសក្នុងតម្រងនោម និងបន្សុទ្ធឈាមមានប្រសិទ្ធភាពក៏ពិតមែន ប៉ុន្តែសម្រាប់អ្នកកើតជំងឺក្រពះគួរជៀសវាង ព្រោះជាតិអាស៊ីតរបស់វាអាចធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ៕
    ប្រភព: beextrahealthynow

    No comments:

    Post a Comment

    Healthy Tip

    Beauty

    Exercise Tips