• Breaking News

    Saturday, April 1, 2017

    វិធីសម្រកទំងន់ងាយៗ ដែលអ្នកមិនដឹង

    ការសម្រកទំងន់ មិនមែនជារឿងងាយស្រួលនោះទេ។ អ្នកគិតថាគោលដៅចម្បងនោះគឺ ការញាំអាហារដែលផ្តល់សុខភាពល្អ តែរឿងដែឡសំខាន់ជាងនេះ នោះគឺ ការអនុវត្ត ការសម្រកទំងន់។  ដើម្បីធ្វើអោយមានការស្រកទម្ងន់អោយកាន់តែលឿន យើងមានវិធី ៦យ៉ាងដើម្បីបង្ហាញអ្នក។

    ១. ពេលញាំអាហារនៅខាងក្រៅ គួឬជ្រើសរើស អាហារចានតូចបំផុត
    គួរចំណាយពេលបន្តិចដើម្បីអាន Manu មុខម្ហូប។ ប្រសិនវាកន្លែងនោះជាកន្លែងដែលលក់អាហារប្រភេទជា ប៊ឺហ្គើ ឬអាហារដែលសម្បូរជាកាឡូរី អ្នកគួរជ្រើសយកប្រភេទដែឡតូចបំផុត។ តាមរយៈការស្រាវជ្រាវ មនុស្សដែលមិនបានកំណត់អាហារដែលគេត្រូវញាំ
    គេនឹងញាំអាហារទាំងអស់ដែលនៅលើតុ ទោះបីជាគេឆ្អែតហើយក៏ដោយ។


    ២. ត្រូវមានគំនិតសុទិដ្ឋិនិយមជានិច្ច
    គំនិតនេះ គឺចង់អោយអ្នកផ្តោតទៅលើអ្វីដែលល្អៗ គិតពីអានគតរបស់អ្នកក្នុងផ្លូវវិជ្ជមាន។ ឧទាហរណ៍៖ ខ្ញុំស្រកទំងន់បាន កន្លះគឺឡូ។ វាពិតជាល្អណាស់។ ទោះបីជាស្រកយឺតប៉ុន្តែខ្ញុំប្រាកដថាវានឹងមានប្រយោជន៍។ ខ្ញុំអាចញាំតែអ្វីដែលខ្ញុំត្រូវញាំ។ ខ្ញុំមិនញាំបង្អែមនោះទេ។
    ទាំងនេះ គឺជាឃ្លាសុទិដ្ឋិនិយម ដែលអាចធ្វើអោយអ្នកសម្រេចបាននូវគោលដោសម្រកទំងន់របស់អ្នក។


    ៣. ញាំអាហារម្នាក់ឯងប្រសើរជាញាំជាក្រុម
    នៅពេលដែលអ្នកចង់សម្រកទំងន់ អ្នកតែងតែចង់អោយមិត្តភក្តិ ក៏ដូចជាគ្រួសាររបស់អ្នក ជួយអ្នក។ តែ បើតាមអ្នកវិទ្យាសាស្រ្តស្រាវជ្រាវ បង្ហាញថា មនុស្សដែលញាំអាហារជាក្រុម គឺញាំច្រើនជាងមនុស្សដែលញាំអាហារតែម្នាក់ឯងឯង។ នេះដោយសារតែ អ្នកនឹងចំណាយពេលយូរនៅតុអាហារ ហើយលើសពីនេះទៀត នៅពេលដែលអ្នកនិយាយគ្នា ឬសើចលេង នោះអ្នកមិនអាចកំណត់ចំនួនអាហារដែលអ្នកបានញាំនោះទេ។ តែមិនមែនបានន័យថាអ្នកត្រូវតែញាំម្នាក់ឯងរហូតនោះទេ តែអ្នកគួរតែញាំអ្វីដែលអ្នកគួរញាំតែប៉ុណ្ណោះ ញាំត្រឹមចំណែករបស់អ្នក ដូចនេះ អ្នកអាចរីករាយ  ជាមួយនឹងការសន្ទា ជាមួយមិត្តភក្តិរបស់អ្នក ដោយមិនបារម្ភពីបរិមាណដែលអ្នកកំពុងញាំ។


    ៤. បើអ្នកឃ្លាន គ្រាន់តែហិតក្លិន ផ្លែចេកទៅបានហើយ
    វាដូចជាលេងសើចបន្តិច ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញថា ក្លិនផ្លែឈើមួយចំនួន ដូចជាចេក ឬផ្លែប៉ោម អាចបន្លប់ខួរក្បាលរបស់អ្នក អោយគិតថា អ្នកកំពុងតែញាំ។ ការធ្វើតេស្តទៅលើមនុស្ស ប្រមាណ ៣០០០នាក់ បានបង្ហាញថា នៅពេលដែលេគេហិតក្លិនអាហារទាំងនេះ ពេលពួកគេកំពុងឃ្លាន ធ្វើអោយកម្រិតនៃការឃ្លានរបស់ពួកគេថយចុះ ហើយជាលទ្ធផល ពួកគេអាសម្រកទំងន់បាន។


    ៥. ពណ៌ខៀវអាចជាពណ៌ដែលអ្នកចូលចិត្តពេលនេះ
    តាមការស្រាវជ្រាវបង្ហាញថា ពណ៌ខៀវ អាចធ្វើអោយកម្រិតនៃការឃ្លានរបស់មនុស្សថយចុះ។ សាកល្បងផ្លាស់ប្តូររបស់ប្រើប្រាសជាពណ៌ខៀវវិញ ដូចជាកន្សែងពណ៌ខៀវ កម្រាលតុខៀវជាដើម។ ពណ៌ផ្សេងៗអាចមិនមានឥទ្ធិពលលើកការឃ្លានរបស់អ្នកនោះទេ តែពណ៌ខៀវគឺខុសគ្នា។
     
    ៦. ញាំអាហារមុខកញ្ចក់

    អ្នកប្រហែលជាគិតថាវាឆ្កួត តែបើតាមការស្រាវជ្រាវ ការញាំអាហារនៅមុខកញ្ចក់ឆ្លុះមុខ វាអាចធ្វើអោយអ្នកញាំតិចជាមុន៣ដង។

    No comments:

    Post a Comment

    Healthy Tip

    Beauty

    Exercise Tips