ដើម្បីទទួលបានសុខភាពល្អ នារដូវត្រជាក់ អ្នកគ្រាន់តែបោះបង់ទម្លាប់មិនល្អមួយចំនួន តែប៉ុណ្ណោះ។ ប្រសិនបើអ្នកអាចបោះបងទម្លាប់មិនល្អទាំង ៨ ដូចខាងក្រោម អ្នកមិនត្រឹមតែអាចជៀសផុតពីជំងឺ ក្នុងរដូវត្រជាក់នោះទេ ប៉ុន្តែ អ្នកក៏អាចសប្បាយរីករាយក្នុងរដូវត្រជាក់ផងដែរ។
១. ប្រើទឹកបន្តក់ច្រមុះ មុនពេលចេញក្រៅ
បរិយាកាសត្រជាក់ តែងតែធ្វើអោយអ្នកពិបាកដកដង្ហើម
ដោយសារតែផ្លូវដង្ហើមរួមតូច។
ប្រសិនបើអ្នកចង់អោយច្រមុះអ្នកស្រួលដកដង្ហើមដោយប្រើប្រាស់ ទឹកបន្តក់ច្រមុះនោះ
ជាលិកា នៃសំបោរ នឹងមិនអាចការពារយើងពីអតិសុខុមកាយ ឬមិនអាចរក្សាកម្តៅខ្យល់នៅក្នុងដង្ហើមបាននោះទេ។ ដើម្បីជៀសវាងបញ្ហានេះ អ្នកគ្រាន់តែធ្វើការបញ្ចេញខ្យល់ពីច្រមុះ (ធ្វើដូចការញើសំបោរ) មុនពេលចេញក្រៅ នោះអ្នកអាចរក្សាកម្តៅនៅក្នុងច្រមុះអ្នកបានហើយ។
ជាលិកា នៃសំបោរ នឹងមិនអាចការពារយើងពីអតិសុខុមកាយ ឬមិនអាចរក្សាកម្តៅខ្យល់នៅក្នុងដង្ហើមបាននោះទេ។ ដើម្បីជៀសវាងបញ្ហានេះ អ្នកគ្រាន់តែធ្វើការបញ្ចេញខ្យល់ពីច្រមុះ (ធ្វើដូចការញើសំបោរ) មុនពេលចេញក្រៅ នោះអ្នកអាចរក្សាកម្តៅនៅក្នុងច្រមុះអ្នកបានហើយ។
២. ដកដង្ហើមតាមមាត់
នៅពេលដែលអ្នកដង្ហើមតាមមាត់
អ្នកមិនអាចរក្សាកម្តៅនៅក្នុងខ្យល់ដង្ហើម ឬរក្សាសំណើមបាននោះទេ ប៉ុន្តែវាអាចបង្កអោយរាងកាយអ្នកទទួលការវាយប្រហារពីបាក់តេរីផងដែរ។
ដើម្បីជៀសវាងបញ្ហានេះ អ្នកគ្រាន់តែដកដង្ហើមធម្មតា ដោយដកយឺតៗ និងអោយវែងៗ។
៣. ឃ្លុំមាត់ និងច្រមុះដោយប្រើកន្សែង
នៅក្នុងរដូវត្រជាក់ ចំហាយទឹក ដែលយើងដកដង្ហើមចេញ
អាចនឹងកកនៅលើកន្សែងដែលយើងរុំនៅនឹង ក។ ខ្យល់ដែលបកមកប៉ះនឹងចំហាយទឹកដែលនៅលើកន្សែងរបស់អ្នក
នឹងធ្វើអោយវាត្រជាក់ជាងធម្មតា
ហើយវាក៏អាចធ្វើអោយអ្នកងាយនឹងរងការវាយប្រហារពីជំងឺនានា បានយ៉ាងងាយស្រួល។
ដំណោះស្រាយនោះគឺ ប្រសិនបើអ្នកចង់រុំ អ្នកអាចរុំបាន
ប៉ុន្តែគឺតែទុកចន្លោះច្រមុះរបស់អ្នកអោយនៅទំនេរ។
៤. រត់មកផ្ទះនៅពេលដែលអ្នកកំពុងរងារញ័រ
នៅពេលដែលអ្នកនៅខាងក្រៅ ហើយកំពុងតែត្រជាក់ អ្នកគួរតែចូលទៅក្នុងហាងកាហ្វេ
ឬហាងដែលនៅជិតៗនោះ ពីរ ទៅបី នាទី ដើម្បីអោយខ្លួនរបស់អ្នកទទួលបានកម្តៅ
រួចចាំបន្តរទៅមុខទៀត។ កុំប្រញាប់ ទៅផ្ទះពេកពេលដែលអ្នកកំពុងត្រជាក់។
ទាំងសម្លៀកបំពាក់ និងទ្រនាប់ដែលចង្អៀត
គឺជាមូលហេតុដែលធ្វើអោយរាងកាយអ្នកកាន់តែត្រជាក់ នៅក្នុងរដូវរងារ។
ប្រសិនបើអ្នកស្លៀកសម្លៀកបំពាក់រលុង នោះអ្នកនឹងអាចរក្សាកម្តៅនៅក្នុងខ្លួនបាន។
៦. ញាំអ្វីដែលក្តៅ ៣០នាទី មុនពេលចេញទៅក្រៅ
តែក្តៅ អាចបង្កើនការវិវត្តនៃឈាម
និងពង្រឹងប្រព័ន្ធការពាររាងកាយរបស់អ្នកផងដែរ។
ប៉ុន្តែវាក៏អាចធ្វើអោយសសៃឈាមរបស់អ្នករីកធំផងដែរ។ វាមានន័យថា ពេលដែលអ្នកទៅខាងក្រៅ
នៅក្នុងរដូចត្រជាក់ អ្នកបានបាត់បង់កម្តៅនៅក្នុងខ្លួនរបស់អ្នកយ៉ាងរហ័ស។
ប្រសិនបើអ្នកពិតជាត្រូវការញាំ អ្នកគួរតែរកទឹក ឬអ្វីដែលក្តៅឧណ្ណៗ ជាជាងរបស់ក្រៅ។
៧. ឃ្លាននៅពេលអ្នកនៅក្រៅក្នុងរដូវត្រជាក់
ដើម្បីបង្កើតកម្តៅនៅក្នុងខ្លួន យើងត្រូវការកម្លាំង
បើមិនអញ្ចឹងទេ យើងនឹងងាយរងារ។ ដូច្នេះហើយយើងត្រូវការញាំភ្លាមៗ
ប្រសិនបើមានអារម្មណ៍ថាឃ្លាន។ យ៉ាងហោចណាស់ អ្នកគួរតែញាំ អាហារសម្រន់
នៅកន្លែងណាដែលមានកម្តៅគ្រប់គ្រាន់។
៨. លាបឡេ ភ្លាម ចេញក្រៅភ្លាម
នៅពេលដែលអ្នកលាបឡេ សម្រាប់រយៈពេល ៣០ ទៅ ៤០នាទី ដំបូង
វានឹងធ្វើអោយជាតិទឹក ហួតចេញពីវា។ នៅក្នុងរដូវត្រជាក់
វាអាចធ្វើអោយប៉ះពាល់ទៅដល់ស្បែករបស់យើង និងធ្វើអោយយើងកាន់តែត្រជាក់។ ដូចនេះ
ជាយោបល់ល្អ អ្នកគួរតែចេញទៅក្រៅ បន្ទាប់ពីលាបឡេបាន ៣០នាទី។

No comments:
Post a Comment