• Breaking News

    Wednesday, March 22, 2017

    រឿងសាមញ្ញដែលអ្នកតែងតែធ្វើ ដោយបង្ករគ្រោះថ្នាក់ដោយមិនដឹងខ្លួន

    រឿងដែលយើងកំពុងតែធ្វើ គឺពេលខ្លះមិនមែនធម្មតាដូចអ្វីដែលអ្នកធ្លាប់បានគិតនោះទេ។ រឿងខ្លះ ជាអ្វីដែលអ្នកចំនាញបានហាមឃាត់មិនអោយធ្វើ ហើយរឿងខ្លះទៀត អាចបង្ករគ្រោះថ្នាក់ដល់យើងយ៉ាងខ្លាំង។

    ថ្ងៃនេះយើងចង់លើកយកនូវរឿងរ៉ាវសាមញ្ញទាំង៩ ប៉ុន្តែអាចបង្ករហានិភ័យយ៉ាងខ្លាំងដល់រាងកាយរបស់អ្នក។
    ១. ការអង្គុយ គងអន្ទាក់ខ្លា
    ការណែនាំអំពីការការហាមប្រាមលើការអង្គុយគងអន្ទាក់ខ្លាលើកតំបូង គឺនៅក្នុងក្រុមហុនអាហារនៅក្នុងឆ្នាំ ១៩៩៩។
    ពួកគេបានធ្វើយុទ្ធនាការទ្រង់ទ្រាយធំមួយនៅក្នុងសហរដ្ឋអាមេរិក ដែលហៅថា
    The Great Cross-Out ដែលមិនមែនត្រឹមតែជាល្បិចពាណិជ្ជកម្មនោះទេ តែការសិក្សាជាច្រើនបានបង្ហាញថា ការអង្គុយ គងអន្ទាក់ខ្លា (នៅលើកៅអី ឬនៅលើកម្រាល) គឺផ្តល់ផលប៉ះពាល់យ៉ាងខ្លាំង ដល់សសៃឈាម និងប្រព័ន្ធប្រសាទរបស់អ្នក។


    ២. ការអោយចំណីសត្វ
    ការអោយចំណីព្រាប គឺជាទម្លាប់មួយដ៏ពេញនិយមរបស់ឳពុកម្តាយ ដែលចូលចិត្តជាមួយនឹងកូនៗរបស់ពួកគាត់។ តែវាមិនមែនជារឿងលេងសើចនោះទេ គឺវាផ្តល់ផលអាក្រក់យ៉ាងខ្លាំង។ សត្វស្លាបនៅក្នុងទីក្រុង អាចផ្ទុកនូវមេរោគឆ្លច្រើនជាង ៥០% ដែលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព។

    ៣. ពាក់វែនតាដែលមិនមានគុណភាព
    ខណៈពេលដែលមនុស្សមួយចំនួនព្យាយាមសន្សំលុយ ក្រុមហុនផលិតវែនតាមួយចំនួន ក៏បាននិងកំពុងតែប្រើប្រាស់វត្ថុធាតុដើមដែលមិនមានគុណភាព ដើម្បីផលិតវែនតា។ វែនតាទាំងនោះមិនអាចការពារភ្នែករបស់អ្នកពីកាំរស្មី UV នោះទេ ប៉ុន្តែវាអាចធ្វើអោយភ្នែករបស់អ្នកទទួលបាននូកម្មរស្មីនោះទ្វេដង ដោយសារតែស្រមោលរបស់វា ដែលធ្វើអោយភ្នែករបស់អ្នកមានបញ្ហា ឬពិការ ឬអាចរហូតដល់កើតជំងឺមហារីក។
    ៤. ញាំទឹកច្រើន

    អ្នកមិនបានច្រឡំទេ! ញាំទឹកច្រើន មិនមែនសុទ្ធតែផ្តល់ផលល្អនោះទេ តែបើញាំតិចពេក ក៏អាចបង្ករជាបញ្ហាផងដែរ។ តាមរយៈការស្រាវជ្រាវបង្ហាញថា មនុស្សម្នាក់ៗមានតំរូវការទឹកមិនដូចគ្នានោះទេ។ ប្រសិនបើអ្នកធ្វើការច្រើន ឬលេងកីឡាច្រើន អ្នកត្រូវញាំទឹកអោយច្រើន តែបើអ្នកមានបញ្ហាគ្រលៀន អ្នកត្រូវញាំទឹកតិចតួចបានហើយ។ ជាការប្រសើរ អ្នកគួរញាំទឹកនៅពេលដែលអ្នកស្រេកទឹកបានហើយ។ ប្រសិនបើមិនស្រេកទឹកនោះទេ សូមកុំញាំទឹកលេងអី J

    ៥. ការស្អំទឹកក្តៅ
    ការស្អំទឹកក្តៅ ឬត្រជាក់ នៅត្រង់កន្លែងដែលយើងឈឺចាប់ គឺជារឿងដែលពេញនិយមណាស់ ប៉ុន្តមានរឿងដែលនឹកស្មានមិនដល់ជាច្រើននៅពីក្រោយការធ្វើបែបនេះ ជាពិសេស ការប្រើប្លាស្ទីកដាក់ទឹកក្តៅ។ ទាំងនេះរួមបញ្ចូលទាំងលំហូរឈាម, រលាកធ្ងន់ធ្ងរនៅក្នុងពោះ (ជំងឺរលាកខ្នែងពោះវៀន, ជំងឺរលាកលំពែង), និងនៅក្នុងពេលប៉ុន្មានម៉ោងនិងប៉ុន្មានថ្ងៃដំបូងបន្ទាប់ពីការឈឺចាប់ឬមានរបួស។ ការស្អំនេះក៏ត្រូវបានហាមឃាត់ផងដែរចំពោះការព្យាបាលជំងឺមហារីក ។

    ៦. កំដៅពោតលីងក្នុង Microwave

    វាមិនមែនជារបៀបចម្អិនពោតនោះទេ។ តែវាជារឿងដែលត្រូវនិយាយអំពីពោតដែលត្រូវបានប្រើប្រាស់ក្នុងផ្ទះ។ គ្រោះថ្នាក់នេះ គឺបង្ករមកពីសារធាតុប្រេងដែលយកមកប្រើដើម្បីបំពងពោត ដែលអាចបង្កជាជំងឺធ្ងន់ធ្ងរដល់សួត។ ដើម្បីកាត់បន្ថយបញ្ហានេះ អ្នកមិនត្រូវញាំពោតលីងពេលកំពុងក្តៅនោះទេ។

    ៧. ញាំអាហារនៅកន្លែងតុធ្វើការ
    តុការងារមានភាពខុសៗគ្នាពីមួយ ទៅ មួយ ហើយមិនមែនតុទាំងអស់សុទ្ធតែល្អសម្រាប់ការញាំអាហារនោះទេ តែវាអាចបង្ករហានិភ័យយ៉ាងខ្លាំងទៅវិញ ព្រោះវាផ្ទូកទៅដោយបាក់តេរីជាច្រើន ដែលមិនល្អសម្រាប់សុខភាព។ ម្យ៉ាងទៀត ក្លិនរបស់អាហារអាចធ្វើអោយប៉ះពាល់ដល់មិត្តរួមការងារ ហើយខួរក្បាលរបស់អ្នកក៏ត្រូវការសម្រាកផងដែរ ដូចនេះ ក្លិនរបស់អាហារអាធ្វើអោយខួរក្បាលរបស់អ្នកមិនអាចធ្វើការបានល្អ។

    ៨.ពាក់ទ្រនាប់ជើងវាល

    ការស្លៀកសម្លៀកបំពាក់វាល អាចជាការពេញនិយមរបស់មនុស្សគ្រប់រូប តែតើអ្នកធ្លាប់គិតពីផលប៉ះពាល់របស់វាដែរឬទេ? ប្រសិនបើអ្នកមានរបួសតូចមួយ នោះអ្នកអាចនឹងងាយឆ្លងបាក់តេរីបានយ៉ាងងាយ។
    ៩. ញាំទឹកដោះគោបង្កើនទំងន់

    វាអាចនឹងត្រូវបានគេគិតថា មិនមានអ្វីប្លែកជាងការញាំទឹកដោះគោសម្រកទម្ងន់នោះទេ តែវាមិនដូច្នោះទេ។ ទឹកដោះគោសម្រកទំងន់ វាមិនត្រឹមតែដូចទៅនឹងអាហារប្រចាំថ្ងៃនោះទេ តែវាមានប្រយោជន៍ជាខ្លាំងដល់រាងកាយ ខណៈដែលទឹកដោះគោបង្កើនទំងន់ គឺជាបន្សំរវាង ទឹកដោះគោ វីតាមីន ហើយនឹងសាថរធាតុផ្សំជាច្រើនទៀត ដែលមិនល្អសម្រាប់អ្នក។ អ្នកអាចនឹងប្រឈមមុខនឹងជំងឺបេះដូងច្រើនជាង អ្នកមិនញាំទឹកដោះគោបង្កើនទំងន់។

    No comments:

    Post a Comment

    Healthy Tip

    Beauty

    Exercise Tips