• Breaking News

    Monday, August 28, 2017

    ៣វិធីនេះ អាចព្យាបាលមុខប្រហោងពូកែលើសគេ

    ប្រហោងរន្ធញើសធំៗ គឺជាសត្រូវដ៏ធំបំផុត ដែលសុភាពនារីទាំងឡាយមានការទើសទាល់ខ្លាំងណស់ ហើយចង់តែកម្ចាត់ចោលឲ្យបាត់ពីភ្នែកភ្លាមៗនោះទេ។ ក៏ប៉ុន្តែ តើអ្នកមិនដឹងពីវិធីកម្ចាត់មែនទេ? បើដូច្នោះមែន ឈប់បារម្ភទៀតទៅ អ្នកអាចប្រើប្រាស់វិធីធម្មជាតិ៣យ៉ាង វាមិនត្រឹមតែអាចបង្រួមរន្ធញើសប៉ុណ្ណោះទេ សូម្បីតែស្នាមអុជខ្មៅ និងស្បែកជ្រីវជ្រួញ ក៏អាចព្យាបាលបានដែរ។
    ប៉េងប៉ោះ
    ១.យកប៉េងប៉ោះទុំមួយផ្លែទៅលាងទឹក រួចកិនឲ្យម៉ត់។
    ២.លាបនៅលើផ្ទៃមុខរបស់អ្នករយ:ពេល ១៥នាទី ទើបលាងសម្អាតដោយប្រើទឹកធម្មតា។
    ៣.សូមព្យាយាមអនុវត្តរៀងរាល់ល្ងាច មួយសប្តាហ៍៣ដង។

    សារធាតុប្រឆាំងអុកស៊ីកម្ម នៅក្នុងផ្លែប៉េងប៉ោះ អាចជួយរក្សាសំណើមដល់ស្បែក កាត់បន្ថយភាពជ្រីវជ្រួញ និងបង្រួមប្រហោងមុខពូកែបំផុត។
    ក្រូចឆ្មារ
    ១.យកទឹកក្រូចឆ្មារមួយស្លាបព្រាបាយ លាយជាមួយនឹងទឹកឃ្មុំ២ស្លាបព្រាបាយ។
    ២.លាបឲ្យសព្វពេញផ្ទៃមុខ រយ:ពេល១៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។
    ៣.ព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាច ២ទៅ៣ដងក្នុងមួយសប្តាហ៍។
    វិធីមួយនេះអាចកម្ចាត់កោសិកាងាប់ៗចេញពីផ្ទៃស្បែក ភ្ញោចកោសិកាស្បែកថ្មីឡើងវិញ ជួយបំបាត់ស្នាមជ្រួញ ស្នាមអុជខ្មៅ និងបង្រួមរន្ធញើសផងដែរ។
    ៣.ស្ករស
    ១.យកស្ករស ទឹកឃ្មុំ និងប្រេងអូលីវ លាយក្នុងបរិមាណស្មើគ្នា។
    ២.ក្រោយពេលលាយបញ្ចូលគ្នាក្លាយជាល្បាយ អ្នកត្រូវលាបលើផ្ទៃមុខ ជាពិសេសកន្លែងដែលមានរន្ធញើសធំៗ។
    ៣.ទុករយ:ពេល ៥នាទី ទើបលាងសម្អាតដោយប្រើទឹកត្រជាក់ធម្មតា។
    ក្នុងមួយសប្តាហ៍ត្រូវអនុវត្តឲ្យបាន៣ដង រន្ធញើសធំៗដែលនៅលើផ្ទៃមុខរបស់អ្នក នឹងរួមតូចបន្តិចម្តងៗ៕

    No comments:

    Post a Comment

    Healthy Tip

    Beauty

    Exercise Tips